(ភ្នំពេញ)÷ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណេីរដោយមិនបានពាក់មួកសុវត្ថិភាព នៅពេលដែលឯកឧត្តមស្នងការ ចុះពិនិត្យ និងលេីកទឹកចិត្តកងកម្លាំង ក៏ដូចជាការត្រួតពិនិត្យស្ថានភាពគ្រោះទឹកជំនន់នៅទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ឯកឧត្តម ស្នងការ មិនបានពាក់ពួកសុវត្ថិភាពនៅពេលនោះព្រោះថា ទីតាំងនោះជាទីតាំងដែលកំពុងរងគ្រោះដោយទឹកជំនន់ ទីតាំងកំពុងប្រឈមនឹងហានិភ័យ ជាទីតាំងដែលកម្លាំងគណ:បញ្ជាការឯកភាពកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋ សហការគ្នាទប់ស្កាត់ និងបញ្ជៀសទឹកជំនន់ ជាពិសេសជា ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ បានបិទ ហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វេីចរាចរណ៍ឆ្លងកាត់តំបន់នេះឡេីយ ៕