(ខេត្តព្រះវិហារ) ÷នៅព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនមុខសញ្ញាអ្នកសាពត័មានចំនួន៨នាក់ ពាក់ពន្ឋ័បទកំហែងយក ពីឈ្មោះ ហ៊ឹម ឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ខេត្តព្រះវិហារ ។ មូលហេតុឃាត់ខ្លួនក្រុមអ្នកសាព័ត៌មានទាំងខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះ ហ៊ីម ឆេងហ៊ាន មេការដេប៉ូឈើ បានប្តឹងថា ក្រុមអ្នកកាសែតទាំង ៨នាក់ជម្រិតទាលុយខ្លួនក្នុងម្នាក់ចំនួន១០០$ ហើយឈ្មោះ ហ៊ឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនាក្នុងម្នាក់៥០$ តែក្រុមអ្នកកាសែតមិនព្រម រហូតឈានដល់ប្តឹងអ្នកកាសែតទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួន ។
ក្រោយពេលកើតហេតុ ដោយក្រុមក្រុមគ្រួសាររបស់ អ្នកសារព័ត៌មាន០៨នាក់ ស្នើសុំឲ្យជួយអន្តរាគម៍ក្នុងករណីចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន០៨នាក់ ពីបទ កំហែងយក ដើម្បីឲ្យមានសេរីភាពឡើងវិញ។ បន្ទាប់ពីមានការស្នើសុំ ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV និងជាប្រធានសមាគមន៍អេឡិចត្រនិច AEMSJ បានដឹកនាំអ្នកសារព័ត៌មានជាច្រើនអង្គភាព ទៅកាន់ខេត្តព្រះវិហារ ដើម្បីដាក់សំណើរស្នើសុំទៅឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និង ឯកឧត្ដម ព្រះរាជអាជ្ញារង និង ឯកឧត្ដម ព្រះរាជអាជ្ញា ព្រមទាំងចៅក្រម ខេត្តព្រះវិហារ ជួយធ្វើការសម្របសម្រួល ធ្វើការដោះលែងអ្នកសារព័ត៌មាន ចំនួន០៨នាក់ ដែលរងការចោទប្រកាន់ពីបទ: “កំហែងយកលុយ ” ពីដេប៉ូឈើមួយកន្លែងនៅចំណុចអូរទីទុយ ឋិតក្នុងភូមិ ក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រហូតមកដល់រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះអ្នកសារព័ត៌មាន០៨នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ មានជា ៖
ទី១- ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសាព័ត៌មាន
ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មយខរបរអ្នកសាពត័
ទី៣- ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាព័ត៌មាន
ទី៤- ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាព័ត៌មាន
ទី៥- ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។
ទី៦- ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន
ទី៧- ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នសាព័ត៌មាន ។
ទី៨- ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។
បន្ទាប់ពីមានការយកចិត្តទុកដាក់ពីឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV និង មានការសម្របសម្រួលពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈខេត្តព្រះវិហារ ប្រធានតុលាការ អៀង គឹមថុល លោក ចៅក្រមស៊ើបសួរ ទីវ គឹម ពិសាល ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ និង លោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន ព្រមទាំង លោក យន់ មុន្នី ប្រធានពន្ធនាគារខេត្ត ព្រះវិហារ ។
តែទោះជាយ៉ាងណាក៏ដោយមហាជន និង ក្រុមអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានតុលាការ អៀង គឹមថុល លោក ចៅក្រមស៊ើបសួរ ទីវ គឹម ពិសាល និង លោក ផេង កុសល ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ និង លោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន ព្រមទាំង លោក យន់ មាន្នី ប្រធានពន្ធនាគារខេត្ត ព្រះវិហារ ដែលបានជួយសម្របសម្រួល ដោះលែង អ្នកសារព័ត៌មានទាំង៨នាក់ ឲ្យមានសេរីភាពឡើងវិញ ។ និងជាពិសេសអ្នកសារព័ត៌មានទាំង៨រូប សូមថ្លែងអំណរអរគុណចំពោះលោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន បានឧបត្ថមនូវថវិការ១ចំនួនដល់ក្រុមអ្នកសារព័ត៌មានទាំង៨រូបដើម្បីហូបបាយ និងជាសាហុយសំរាប់ធ្វើដំណើរមកផ្ទះវិញ។