(ព្រះវិហារ)៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានលើកឡើងថា “កងពលតូចអន្តរាគមន៍លេខ៨គ្រោងសាងសង់អគារស្នាក់នៅកម្ពស់២ជាន់សម្រាប់កងទ័ពដោយប្រើប្រាស់ថវិកាប្រមាណជិត៥០ម៉ឺនដុល្លារ។ការងារនេះនឹងចាប់ផ្តើមបើកដំណើរការសាងសង់ឡើង នៅក្នុងអង្គភាពនេះក្នុង គម្រោងសាងសង់រយៈពេល៥ឆ្នាំ”។
ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានលើកឡើងថា
ក្នុងឱកាសកអញ្ជើញជាអធិបតី ប្រជុំឆ្លងរបាយការណ៍ ការងារយោធាប្រចាំសប្ដាហ៍ទី៣ សម្រាប់ខែតុលា គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងទិសដៅអនុវត្តន៍បន្តការងារយោធាសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២១ របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។
ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានបន្តថា អគារដែលនឹងចាប់ផ្តើមឲ្យដំណើរការសាងសង់ មានកម្ពស់២ជាន់ ធ្វើអំពីថ្ម មានទំហំទទឹង ២៣ម៉ែត្រ និងបណ្តោយ ៣៣ម៉ែត្រ ស្មើនឹង ១៩បន្ទប់ ។ក្នុងនោះរួមមាន៖ បន្ទប់ប្រជុំ, បន្ទាប់ស្នាក់នៅ របស់នាយលេខាធិការដ្ឋាន និងបន្ទាប់ស្នាក់នៅរបស់លោកមេបញ្ជាការរង។
លោកមេបញ្ជាការ បានលើកឡើងថា ដើម្បីសម្រេចបានជោគជ័យ១០០ភាគរយ នូវសមិទ្ធផលថ្មីមួយនេះ គឺតម្រូវឱ្យមានការចូលរួមខ្ពស់ពីសំណាក់បងប្អូនយោធិនយើងគ្រប់រូប។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីពង្រឹងបានកម្លាំងមួយដ៏រឹងមាំ៕