(ព្រះវិហារ)៖ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុក ជ័យសែនលើកឡើងថា “គ្មានថ្នាក់ដឹកនាំគណបក្សណាដែលបានជួយពលរដ្ឋខ្មែរក្រៅពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានោះឡើយ”។
នេះគឺជាកាថ្លែងរបស់លោកកង សៅគុណប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកជ័យ សែននៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២១ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សឃុំតស៊ូនិងក្រុមសកម្មជនយុវជនបក្សភូមិទាំង៣ក្នុងស្រុកជ័យសែនប្រមាណ៦០នាក់។
លោកកង សៅគុណប្រធានក្រុមការងារថ្នាក់ខេត្តសព្វថ្ងៃនេះក្រោមកាដឹកនាំដ៏ឆ្លាតវ៉ៃរបស់សម្តេចតេជោហ៊ុនសែនសម្តេចជាមគ្គុទេសស្ថាបនិកសន្តិភាពដែលលោកបានលះបង់នូវអ្វីសព្វបែបយ៉ាង។ជាពិសេសជីវិតផ្ទាល់របស់សម្តេចដើម្បីប្តូរយកសន្តិភាពជូនពុកម៉ែបងប្អូននិងប្រទេសជាតិទាំងមូល។
លោកប្រធានក្រុមការងារបានបន្តថា យើងគួរចូលរួមថែរក្សានឹងអភិរក្សសន្តិភាពនេះឲ្យបាននៅឋិតថេរនិងគង់វង់តទៅទៀត។ក្នុងនោះលោក បានបញ្ជាក់ថា បើយើងរក្សាព្រៃបានហើយនោះយើងក៏មិនខ្វះអុសដុតនោះដែរ។
គួរបញ្ជាក់ថា លោកប្រធានក្រុមការងារនិងថ្នាក់ដឹកនាំរួមដំណើរក៏បានអញ្ជើញចែកអាវយ៉ឺតដល់អង្គសមាជិកចំនួនទាំង៦០នាក់ក្នុងម្នាក់ៗទទួលបានអាវយ៉ឺត១នឹងថវិការចំនួន២ម៉ឺនរៀល។ដោយឡែកលោកអ៊ុក គឹមសានប្រធានក្រុមការងារយុវជនបក្សខេត្តក៏បានចូលរួមឩបត្ថម្ភថវិការចំនួន១លាន៦០ម៉ឺនរៀលផងដែរ៕