សូមសាទរ និងកោតសរសើរ ដោយក្ដីគោរព ចំពោះកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការមន្ត្រីជំនាញ បានចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ទាន់ពេលវេលានៅក្នុងក្រុមហ៊ុន ស៊ី អេក ភី ប៊ី ។

(ខេត្តក្រចេះ)%កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ តាមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពីថ្ងៃទី២៨ ,២៩ ,៣០ ខែកញ្ញា ឆ្នាំ២០២១ មានរយ:ពេល៣ថ្ងៃមកហើយ បានចុះបង្ក្រាបនិងរឹបអូសឈើប្រភេទឈ្លីកឃ្លុំជាច្រើនដុំនៅក្នុងស្រះទឹក ចំការកៅស៊ូ ក្រុមហ៊ុន ស៊ី អេក ភី ប៊ី ។

ចំណែកមន្ត្រីអនុរក្សបរិស្ថានដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងខេត្តក្រចេះ ដឹកនាំដោយលោក សាំង សុខន ជានាយកដែនជម្រក កំពុងតែមមាញឹកក្នុងការបង្ក្រាបនិងប្រមូលឈើជាច្រើនកន្លែង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង នៅចំណុចវាលស្នួល, ជប់, យាយមាន់, និងទួលបាក់(ក)។៣០/កញ្ញា/២០២១

You might like

Leave a Reply

Your email address will not be published. Required fields are marked *