(ព្រះវិហារ)៖ស្ថានីយ៍ថ្លឹងរថយន្តអចល័តអូរពោធិ៍-ព្រះវិហារបានដំណើរការសាងសង់បន្ទាប់ពីមានការឯកភាពពីលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនតាមសំណើររនៃអាជ្ញាធរ,មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ។
ការចុះពិនិត្យសាងសង់ស្ថានីយ៍អចល័ត អូរពោធិ៍-ព្រះវិហារកាលពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ លោកសំលាងទ្រីបានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវសាងសង់ស្ថានីយ៍នេះ តាមបទដ្ឋានបច្ចេកទេសដើម្បីឱ្យសំណង់នេះមានគុណភាពប្រើបា្រស់បានយូរអង្វែង។
លោកសំ លាងទ្រីបានបន្តថា ស្របពេលដែលស្ថានីយ៍ថ្លឹងរថយន្តអចល័តអូរពោធិ៍-ព្រះវិហារ នេះបានសាងសង់រួចរាល់ នឹងដាក់ឱ្យដំណើរការជាផ្លូវការនោះ លោកសង្ឃឹមថា ការដឹកជញ្ជូនលើសទម្ងន់កំណត់ត្រូវការបន្ថយ ។លោកសំ លាងទ្រី ក៏បានសុំដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវវ៉ាជែងទាំងប្រថុយប្រថាន មិនត្រូវដឹកលើស ទម្ងន់កំណត់ មិនត្រូវដឹកសំពីងសំពោងទេ។
ពិសេសត្រូវពាក់ខ្សែរក្រវ៉ាត់ជានិច្ចរាល់ពេលបើកបរ នឹងត្រូវចូលរួមអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលរបស់រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ» ដើម្បីការពារខ្លួនក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ១៩៕