ការពិតជាមានខ្នងក្រាស់មែនឈ្មួញឈើឈ្មោះ (ចែឡែន) កំពុងតែបង្កើតការដឹកជញ្ជូនអនុផលព្រៃឈើ ខុសច្បាប់ចេញពីខេត្តព្រះវិហារចូលខេត្តកំពង់ធំបានដោយសេរី..!

 

(ខេត្តព្រះវិហារ)៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ឈ្មួញឈើឈ្មោះចែឡែន បង្កើនការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ នៅតាមដងផ្លូវ ដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បណ្ដាក់គ្នាដូចខ្យង ក៏ប៉ុន្តែឈ្មួញឈើ នៅតែអាចដឹកជញ្ជូនឈើ បានបានដោយរលូន។

សេចក្ដីរាយការណ៍បានបន្តថា បទល្មើសដឹកជញ្ជូនឈើ ដោយខុសច្បាប់ យ៉ាងពេញបន្ទុក របស់ ឈ្មោះចែឡែន នៅតាមផ្លូវជាតិលេខ២ ចេញពីខេត្តព្រះវិហារ ចូលមកទឹកដីខេត្តកំពង់ធំ ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែ សមត្ថកិច្ចពាក់ព័ន្ធមិនបានទប់ស្កាត់បង្ក្រាបនោះទេ។។

 

ជាក់ស្តែងរថយន្តដឹកបទល្មើសព្រៃឈើឈើរបស់ចែឡែនប្រហែលជាមានការទំនាក់ទំនងជាមួយលោកសុំស៊ីវត្ថាហើយបានជា រួចផុតពីការបង្ក្រាប.។

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *