(ព្រះវិហារ) ៖ ស្ពានដែក បាឡេកម្រាល ឈើប្រវែង ២៤ ម៉ែត្រ ស្ថិតនៅ ភូមិក្បាល ខ្លាក្រពើប្រាំឃុំភ្នំត្បែង១ស្រុក សង្គម ថ្មី ខេត្តព្រះវិហារ នឹងសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជា ផ្លូវការ នៅ ថ្ងៃទី ១៩ កញ្ញាឆ្នាំ២០២១នេះ។
លោក សំ លាង ទ្រី ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងថាៈ នៅ ថ្ងៃទី ១៩ កញ្ញា ស្អែកនេះ ស្ពានដែក បា ឡេកម្រាល ឈើ ប្រវែង ២៤ ម៉ែត្រ ស្ថិតនៅ ភូមិ ក្បាល ខ្លាក្រពើ ប្រាំឃុំ ភ្នំ ត្បែង១ស្រុក សង្គម ថ្មី ខេត្តព្រះវិហារ នឹងត្រូវ សម្ពោធ ដាក់ឱ្យប្រើ ប្រាស់ ជា ផ្លូវការ ហើយ ក្រោម អធិបតីភាព លោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុក បេសកកម្ម ពិសេស ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋាន ខេត្តព្រះវិហារ និង លោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ ដើម្បី សម្រួល ចរាចរណ៍ របស់ បងប្អូន ប្រជាពលរដ្ឋ បាន ងាយស្រួល ក្នុងការ ធ្វើដំណើរ ទៅមក ។
សូមបញ្ជាក់ ជូន ថា ស្ពានដែក បា ឡេនេះមិនបាន ប្រើប្រាស់ ថវិកាជាតិ ឡើយ ដែលជា ការ ឧបត្ថម្ភ ដែក ស្ពាន ដោយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ឧបត្ថម្ភ កម្រាល ស្ពាន និង សរសរ ស្ពាន ដោយ លោក មាស សុភា ទេស រដ្ឋមន្ដ្រី ទទួលបន្ទុក បេសកកម្ម ពិសេស ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋាន ខេត្តព្រះវិហារ និង លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ ។ រីឯ ការឧបត្ថម្ភ កម្លាំង ពលកម្ម នៃ ការសាងសង់ ដោយ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ ៕