ឱ្យជំនាញបច្ចេកទេសពិនិត្យរថយន្ត២គ្រឿងផ្លាកលេខដួចគ្នា..!

(ភ្នំពេញ)៖សមត្ថកិច្ចបានសាកសួរម្ចាស់រថយន្ត២គ្រឿងផ្លាកលេខដួចគ្នានិងទំនាក់ទំនងទៅជំនាញបច្ចេកទេសដើម្បីពិនិត្យឯកសាររកម្ចាស់ផ្លាកពិតប្រាកដ។

មន្ត្រីនគរបាលប៉ុស្តិ៍សំរោងក្រោមបានឱ្យដឹងថា នៅរសៀលថ្ងៃទី១៦កញ្ញាម្ចាស់រថយន្តម៉ាកតូយ៉ូតាព្រូស បានជួបរថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងទៀតដោយចៃដន្យតាមផ្លូវ។ការជួបនោះនៅម្តុំបុរីឈូក វ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក៏ឃាត់សួរនាំនិងប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ព្រោះមានផ្លាកលេខដូចគ្នា។

សមត្ថកិច្ចបានបន្តថា រថយន្តទាំង២គ្រឿងម៉ាកព្រូស ពណ៌ស ឆ្នាំ២០១១ ដូចគ្នា ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4454 ដូចគ្នា។រថយន្តមួយគ្រឿង ស្កេនកូដចេញត្រឹមត្រូវ មានម្ចាស់ជាមន្ត្រីនគរបាលនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ 

ចំណែករថយន្ត មួយគ្រឿងទៀត ថ្វីដ្បិតពាក់ផ្លាកលេខដូចគ្នាតែស្កេនកូដមិនចេញ មានម្ចាស់ ជាជាងម៉ាស៊ីនត្រជាក់ នៅបុរីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។រថយន្តទាំង២គ្រឿង និងម្ចាស់ទាំងសងខាង ត្រូវសមត្ថកិច្ចកំពុងសាកសួរហើយទំនាក់ទំនងទៅជំនាញបច្ចេកទេសដើម្បីពិនិត្យឯកសាររៀងខ្លួនរកម្ចាស់រថយន្តមានផ្លាកលេខពិតប្រាកដ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *