ឈ្មួញឈើដុះស្លែឈ្មោះ ចែស្រី នឹងប្តីដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហាឆ្ពោះ ទៅខេត្តកំពង់ធំតែគ្មានមន្ត្រីជំនាញណាម្នាក់បង្ក្រាបសោះ ..!

ចេញផ្សាយនៅថ្ងៃទី 17/9 2021

(ខេត្តព្រះវិហារ): ឈ្មួញឈើល្បីឈ្មោះ ជាយូរណាស់មកហើយនៅខេត្តព្រះវិហារ ដែលតែងតែដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្តម៉ាកសាំយ៉ុងពាក់ស្លាក់លេខ2 Q 6520ចេញខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំតែគ្មានមន្ត្រីជំនាញណាម្នាក់បង្ក្រាបបានឡើយហាក់បីដូចជាចាប់រអិល។

 

បើ យោងតាមប្រភពព័ត៌មានជាច្រើនដែលតែងតែបង្ហើបថាឈ្មួញឈ្មោះ ចែស្រី នេះគឺតែងតែដឹកជញ្ជូនជារៀងរាល់ថ្ងៃហើយក៏ល្បីថាឈ្មួញរូបនេះចាប់រអិលទៀតផង ហាក់បីដូចជាត្រូវរ៉ូវគ្នាជាមន្ត្រីជំនាញអស់ហើយអញ្ចឹង។

 

ប្រភពដដែលបានបន្តទៀតថាអោយតែរបៀបនេះៗរលាយអស់ហើយព្រៃឈើបើមន្ត្រីជំនាញមិនរវល់អើពើរជាពិសេសសង្កាត់រដ្ឋបាលព្រៃរវៀងហាក់បីដូចជាមើលមិនឃើញដែលធ្វើអោយបុគ្គលរូបដឹកជញ្ជូនបទល្មើសបានដោយសេរីបែបនេះ។

 

បើទោះបីថាកន្លងមកមន្ត្រីថ្នាក់ជាតិធ្លាប់ធ្វើការចុះបង្ក្រាបនឹងរឹតបន្តឹងយ៉ាងណាក៏ដោយក៏ឈ្មួញរូបនេះហាក់បីដូចជាមិនញញើតនឹងផ្លូវច្បាប់ទាល់តែសោះ ព្រោះតែបែបនេះហើយទើបធ្វើអោយមហាជនក៏ដូចជាប្រភពជាច្រើនបានដាក់សង្ស័យថាប្រហែលជាត្រូវគ្នាជាមន្ត្រីជំនាញ់អស់ហើយមើលទៅ។

 

ដូច្នេះសូមសំណូមពរដល់រដ្ឋបាលព្រៃឈើខេត្តព្រះវិហារជាពិសេសសូមគោរពសំណូមពរដល់ ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារសូមមេត្តាចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះប្រុសនេះផងដើម្បីថែរក្សាការពារសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា៕

ទំនាក់ទំនងលេខទូរស័ព្ទ/0882718176

You might like

Leave a Reply

Your email address will not be published. Required fields are marked *