(ខេត្តសៀមរាប)៖ លោក«តេង ច័ន្ទណាត» ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែននគរបាលចរាចរណ៍ ត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោក «ទិត្យ-ណារ៉ុង» ។
នេះបើតាមការ រៀបរាប់ពីមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយើង នៅព្រឹកនេះថា៖
ពិធីផ្លាស់ប្ដូរមុខតំណែងស្នងការថ្មីខេត្តសៀមរាបនេះ ធ្វើនៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២១.. ក្រោមវត្តមានរបស់លោកនេត សាវឿន អគ្គស្នងការនគរបាលតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេមស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នេះបើយោងតាមលិខិតចុះហត្ថលេខា ដោយលោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១៕