(ភ្នំពេញ)៖ សមត្ថកិច្ចបានបញ្ជូននគរបាលម្នាក់ដែលយកអាយឌីវាយស្ត្រីឱ្យរយះបែកក្បាលហូរឈាមពេញខ្លួននោះទៅតុលាការដើម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯកសាន សុខសីហាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១នេះ។ចំពោះស្ត្រីរងគ្រោះដែលល្មើសច្បាប់ចរាចរណ៍ ហើយគេចវេសមិនស្ដាប់បញ្ជារបស់មន្ដ្រីនគរបាល ក្នុងការអនុវត្តច្បាប់ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នាផងដែរ។
អ្នកនាំពាក្យបានថ្លែងថា “សមត្ថកិច្ច នគរបាលខណ្ឌ៧មករា បានបញ្ជូនមន្ដ្រីនគរបាលដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីម្នាក់ ទៅតុលាការ ភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែកញ្ញានេះ ដើម្បីចាត់ការតាមច្បាប់”៕