(ខេត្តកំពង់ធំ)៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ឈ្មួញឈើឈ្មោះ(ស៊ន) បង្កើនការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ នៅតាមដងផ្លូវ ដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បណ្ដាក់គ្នាដូចខ្យង ក៏ប៉ុន្តែឈ្មួញឈើ នៅតែអាចដឹកជញ្ជូនឈើ បានបានដោយរលូន។
សេចក្ដីរាយការណ៍បានបន្តថា បទល្មើសដឹកជញ្ជូនឈើ ដោយខុសច្បាប់ យ៉ាងពេញបន្ទុក របស់ ឈ្មោះស៊ន នៅតាមផ្លូវជាតិលេខ២ ចេញពីខេត្តព្រះវិហារ ចូលមកទឹកដីខេត្តកំពង់ធំ រៀងរាល់ថ្ងៃ ក៏ប៉ុន្តែ សមត្ថកិច្ចពាក់ព័ន្ធមិនបានទប់ស្កាត់បង្ក្រាបនោះទេ។។
ជាក់ស្តែង រថយន្តសាំយ៉ុងរបស់ លោក ស៊ន ចំនួន1 គ្រឿងដឹកសុទ្ តែទ្វារ កាលពីថ្ងៃទី 02 ខែកញ្ញាឆ្នាំ២០២១ ដោយមធ្យោបាយរថយន្តសាំយ៉ុង ពណ៌ស តាមបណ្តោយផ្លូវជាតិលេខ៦២ ចូលមកក្នុងទឹកដីខេត្តកំពង់ធំ បានដោយសេរី៕ អង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺ 24 ម៉ោង/ សូមទំនាក់ទំនងលេខ/0882718176។