សាងសង់ស្ពានដែកបាឡេជំនួសស្ពានឈើចាស់ទ្រុធទ្រោម..!

(ព្រះវិហារ)៖ ស្ពានឈើចាស់ទ្រុធទ្រោមជំនួសមកវិញស្ពានដែកបាឡេដែលប្រវែង២៤ម៉ែតស្ថិតក្នុងភូមិចំនួន២គឺភូមិក្បាលខ្លានិងភូមិក្រពើ៥ក្នុងឃុំភ្នំត្បែងមួយស្រុកសង្គមថ្មីខេត្តព្រះវិហារ។

 

លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ញូនខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី៧ខែកញ្ញាឆ្នំា២០២១ថាស្ពានដែកបាឡេដែលមានប្រវែង២៤ដែលកំពុងសាងសងនៅភូមិឃុំនិងស្រុកខាងលើនាពេលនេះគឺមិនបានចំណាយឬក៏ប្រើប្រាស់ថវិការរបស់ជាតិបន្តិចឡើយ។

លោកបញ្ជាក់ថា ដែកស្ពានត្រូវបានយកមកសាងសង់ស្ពាននេះគឺបានការឩបត្ថមដោយផ្ទាល់ពីឯកឩត្តមស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ឯកឧត្តម បានឧបត្ថម្ភជាដែកកម្រាលស្ពានទាំងមូលរីឯដែកសរសរស្ពានជាកាឩបត្ថម្ភរបស់ឯកឩត្តមមាស សុភាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមកាងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារនិងឯកឩត្តមប្រាក់ សុវណ្ណអភិបាល ខេត្តព្រះវិហារផ្ទាល់។

លោកសំលាងទ្រីបានបន្តរទៀតថា ចំពោះកម្លាំងពលកម្មនិងជំនាញសាងសង់វិញគឺកម្លាំងពលកម្មនៃមន្ទីរសាធារណខេត្តជាអ្នកទទួលសាងសង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *