រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រាប់ឲ្យមន្ត្រីពិនិត្យមេីលគេហទំព័រ ផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ

ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំដល់ ក្រុមមន្ត្រីប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវធ្វេីការពិនិត្យ បូកសរុបមេីល តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ អំពីអ្វី និងប៉ុន្មានដង? ដោយកិច្ចការងារនេះ ធ្វេីការបូកសរុបរយ:ពេល ៣ខែម្តង។

លោកណែនាំបែបនេះ ក្នុងឱកាសកិច្ចប្រជុំសាមញ្ញ ប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយៈប្រពន្ធ័ Zoom ជាលក្ខណៈHybrid។

 

លោកខៀវ កាញារីទ្ធ បានថ្លែងថា ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម ដែលពិនិត្យមេីលតែពីដំណឹងដែលបំពុលព័ត៌មាន ដែលមិនពិត បំភ្លៃសង្គម គឺ ខុសពី គណ:កម្មការតាមដានវាយតម្កៃនិង លេីកសរសេីរក្រមសីលធម៌ វិជ្ជាជីវ: សារព័ត៌មាន ហេីយគោលបំណងនៃការបង្កេីតគណ:កម្មការនេះឡេីងគឺ ដេីម្បីជាការលេីកនូវតម្លៃ សីលធម៌ និងតម្លៃតូនាទីសង្គម របស់អ្នកសារព័ត៌មានឡេីងវិញ។ លោកថាសម្រាប់ទៅថ្ងៃខាងមុខ រាល់អត្ថបទរបស់អ្នកសារព័ត៌មាន គឺ មានភាពស៊ីជម្រៅ ហេីយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យគ្រប់គ្រាន់ និងត្រូវចំណុចនីមួយៗ។ ជាមួយនេះ គណ:កម្មការ ក៏មិនមែនវាយតម្លៃគ្រប់អត្ថបទនោះទេ គឺពិនិត្យនៅពេលមានបញ្ហា ហេីយក៏មិនមានសិទ្ធិ ដាក់ទោសកំហុសដល់អ្នកសារព័ត៌មាននោះទេ មានតែជួយលេីកតម្កេីង វិជ្ជាជីវ: សារព័ត៌មាន លេីកតម្កេីងតួនាទីសារព័ត៌មាននៅក្នុងសង្គម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *