(បន្ទាយមានជ័យ) ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនក្រុមពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន៣នាក់ទៅតុលាការកាលពីរសៀលថ្ងៃទី៥ ខែកញ្ញាឆ្នាំ ២០២១។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា កម្លាំងនគរបាលក្រុងជាមួយនគរបាលប៉ុស្តិ៍ផ្សារកណ្តាលបានចាប់ជនសង្ស័យ៣នាក់នៅបន្ទប់ជួលរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ជនសង្ស័យ ឈ្មោះ ភាព សូផាវ៉ាន់ អាយុ១៩ឆ្នាំ,ឈ្មោះស៊ី តូច អាយុ១៨ឆ្នាំនិងឈ្មោះចោមសុឃា ភេទស្រី អាយុ ២៥ឆ្នាំអ្នកទាំង៣ នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចរកឃើញក្នុងប្រអប់ឃើញមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន១។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំង នគរបាលខេត្តបាន កសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមច្បាប់៕