លោកគង់ សុធា មន្រ្តីបរិស្ថាន ប្រចាំឃុំខ្វាវ បានដេកស្លាប់ក្នុងអង្រឹង..!

ខេត្តសៀមរាប៖ លោកគង់ សុគន្ធា មន្រ្តីបរិស្ថាន ប្រចាំឃុំខ្វាវ ខេត្តសៀមរាប បានដេកស្លាប់ក្នុងអង្រឹង។ ករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់មូលហេតុនៅឡើយនោះ។

នេះបើយោងតាមប្រភពព័ត៌មាន នៅមុននេះបន្តិច ពីសំណាក់លោកច័ន្ទ សុផុន ចាងហ្វាងគេហទំព័រ នគរមាស និងអជ្ញាធរមូលដ្ឋាននៅកន្លែងកើតហើយ បានប្រាប់នៅមុននេះបន្តិចបានថា៖ នៅម៉ោង៥ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចអូរកំបោរ (ស្នាក់ការបរិស្ថាន ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង មានករណីមនុស្សដេកស្លាប់ក្នុងអង្រឹងម្នាក់..។

ក្នុងនោះដែរ ក្រុមមន្ត្រីសមត្ថកិច្ច ក៏បានបញ្ជាក់ទៀតថា៖ ជនរងគ្រោះ មានឈ្មោះ «គង់ សុគន្ធា» ជាមន្រ្តីបរិស្ថាន ភេទប្រុសអាយុ៥៣ឆ្នាំ នៅភូមិ ឃុំកេីតហេតុខាងលេី។

តាមការសន្និដ្ឋាន (ជាបឋម) របស់សមត្ថកិច្ចបានបញ្ជាក់ថា ៖ មូលហេតុ អាចមានជំងឺ ឡេីងឈាម អាចបណ្ដាលឲ្យគាំងបេះដូង ផងដែរ ទោះជាយ៉ាងណាគ្រូពេទ្យបានពិនិត្យរកជំងឺកូវីដ១៩ គឺអវិជ្ជមានរួចហើយ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ សុវណ្ណារាជ រតនា

You might like

Leave a Reply

Your email address will not be published. Required fields are marked *