(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផល ០៤.០៩.២០២១..
ដោយបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៦១នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៤១៤នាក់ ផងដែរ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤៦១នាក់ខាងលើ មាន ៣១៥នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ» និង ១៤៦នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។
សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី០៥ .ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៩៥,៣០០នាក់ ក្នុងនោះ ព្យាបាល
ជាសះស្បើយចំនួន ៩០.៦៨៤នាក់.ស្លាប់ឡើងដល់ចំនួន១,៩៥៧នាក់ហើយ ៕