មែនទែនហើយ៖ បើមិនព្រមទៅបង់ពន្ធនាំចូលទេ.ពេលចាប់បានគឺកម្ទេចចោលឬដោះបំបែក!សម្រាប់រថយន្តជ្រកក្រោមស្លាកលេខ.នប.ខម!

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន៖ ទុកឱសានវាទចុងក្រោយត្រឹម.ខែមិថុនា ឆ្នាំ២០២២។

ដើម្បីឱ្យម្ចាស់រថយន្ត ជ្រកក្រោមស្លាកលេខ(ខ.ម.ន.ប) ចូលខ្លួនបំពេញបែបបទបង់ពន្ធនិងអាករនាំចូលតាមច្បាប់គយ។

 

នេះបើយោងតាម.ស.ជ.ណ.របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជម្រាបមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី០២.០៩.២០២១។

 

ក្នុងនោះរាជរដ្ឋាភិបាល​បានកំណត់ថា៖គ្រប់ក្រសួងនិងស្ថាប័ន ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់និងគោលនយោបាយហាមឃាត់ការនាំចូលនិងប្រើប្រាស់រថយន្តចង្កូតស្ដាំ..!។

(លើកលែងតែមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេសដូចជារថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម ជាដើម)។

ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់និងប្រយោល ក្នុងទម្រង់ណាមួយដើម្បីទទួលស្គាល់រថយន្តចង្កូតស្ដាំ ដែលជារថយន្តខុសច្បាប់នោះទេ។

 

រាជរដ្ឋាភិបាល​៖ ក្នុងករណីរកឃើញបុគ្គលណាពាក់ព័ន្ធត្រង់ចំណុចនេះ បុគ្គលនោះនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

រាជរដ្ឋាភិបាល​៖ រថយន្តចង្កូតស្ដាំ ដែលមាននៅក្នុងស្រុកស្រាប់ គឺត្រូវបង់ពន្ធនាំចូលជាលើកចុងក្រោយ។

ប៉ុន្តែត្រូវកែចង្កូតពីស្ដាំមកឆ្វេង ដើម្បីស្របតាមច្បាប់ចរាចរណ៍នៅកម្ពុជា។

 

រាជរដ្ឋាភិបាល​បញ្ជាក់ថា៖ ការអនុញ្ញាតនេះមានឱសានវាទ ត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២១ប៉ុណ្ណោះ!។

បន្ទាប់ពីនោះរថយន្តចង្កូតស្ដាំ ដែលត្រូវបង្ក្រាបបាន នឹងត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោលតែម្ដង៕សហការី

You might like

Leave a Reply

Your email address will not be published. Required fields are marked *