ថ្ងៃទី០៣នេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤៩១នាក់ទៀត.និងជាសះស្បើយ៣៩៧នាក់ ខណៈមានអ្នកស្លាប់១២នាក់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផល ០២.០៩.២០២១..

បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៩១ នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៣៩៧នាក់ ផងដែរ ។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤៩១នាក់ខាងលើ មាន ៣២៦នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ» និង ១៦៥នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។

 

សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី០៣

.ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៩៤,៤១៧នាក់ ក្នុងនោះ ព្យាបាល

ជាសះស្បើយចំនួន ៨៩.៨៩៧នាក់.ស្លាប់ឡើងដល់ចំនួន១,៩៣៧នាក់ហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *