បញ្ជូនចោរឆក់២នាក់ទៅស្នងការដ្ឋាននគរបាលខេត្ត..!

(បន្ទាយមានជ័យ)៖កម្លាំងនគរបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី៣០ខែសីហាបានបញ្ជូនមុខសញ្ញាជិះម៉ូតូឆក់២នាក់ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចក្រុងបានចុះស្រាវជ្រាវឈានដល់ការ ចាប់ជនសង្ស័យ២នាក់ឈ្មោះ សួរ ភាក់ណា ហៅមេឃ អាយុ២០ឆ្នាំ,ឈ្មោះ លី មករា ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ។២នាក់នេះស្នាក់ ក្នុងភូមិ ក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រីឯជនរងគ្រោះឈ្មោះ អូន ចន្ទ្រា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅ ក្រុងប៉ោយប៉ែត ។ នៅក្នុងកាបូបដែលចោរឆក់បាត់មាន លុយបាតចំនួន៣០០០បាត(លុយថៃ),លុយខ្មែរចំនួន៥០.០០០រៀល, អត្តសញ្ញាណបណ្ណ១, បណ្ណចាក់កូវីដ-១៩ចំនួន១សន្លឹក,ទូរសព្ទដៃម៉ាក អាយហ្វូន៨ ផ្លាស់ ១គ្រឿង,និងសម្ភារផ្សេងទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *