ពលរដ្ឋចាប់ចោរឆក់ទូរសព្ទប្រគល់ឱ្យសមត្ថកិច្

(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានការឆោឡោបន្ទាប់មានចោរម្នាក់បានឆក់ទូរសព្ទពីនារីកំពុងជិះម៉ូតូហើយដេញតាមក្រោយក៏នាំគ្នាចាប់បានប្រគល់ឱ្យសមត្ថកិច្ច។

ករណីនេះកើតឡើងនៅតាមបណ្ដោយផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោកកាលពីរសៀល ទី២៤ ខែសីហា ឆ្នាំ២០២១ ។ជនសង្ស័យឈ្មោះ សុង ចាន់ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ។មុនកើតហេតុ នារីរងគ្រោះ២នាក់ ជិះម៉ូតូនិច តាមផ្លូវស្រាប់តែមានចោរម្នាក់ ជិះម៉ូតូស្កុបពី ពាក់ផ្លាកលេខភ្នំពេញ 1 HH 1147 ឆក់ទូរសព្ទបានសម្រេច។

ជននេះ ព្យាយាមជិះត្រឡប់ក្រោយ ត្រូវជនរងគ្រោះជិះដេញពីក្រោយ ស្រែកចោរៗ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ជិះទៅបុករថយន្តព្រូសពីក្រោយ បណ្ដាលឱ្យដួលត្រូវប្រជាពរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *