ចាប់ចិន៦នាក់លួចឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា..!

(ភ្នំពេញ)៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តបន្ទាយមានជ័យបានចាប់ចិនប្រុសស្រី៦នាក់ដែលលួចឆ្លងដែន ខុសច្បាប់ ពីប្រទេសថៃចូលមកកម្ពុជាតាមព្រំដែនក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

មន្ត្រីប៉ុស្តិ៍រិទ្ធីសែនបានឱ្យដឹងថា ជនជាតិចិន៦នាក់ដែលចាប់ខ្លួនទាំង៦នាក់នោះមានប្រុស៥នាក់និងស្រីម្នាក់មានអាយុចាប់ពី២៣ដល់៣២ឆ្នាំ។មន្ត្រីដដែលបានបន្តថា ក្រោយពេលចាប់ខ្លួនជនជាតិចិនទាំងនោះត្រូវបានកម្លាំងចម្រុះរៀបចំបញ្ជូនពួកគេប្រគល់ទៅឱ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីយកទៅអនុវត្តតាមនីតិវិធីជាបន្តទៅទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *