ជិះម៉ូតូប៉ះរថយន្ដដួលធ្លាក់កូនចូលក្រោមកងកិនស្លាប់ម្នាក់របួសម្នាក់

(ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូឌុបកូន២នាក់ប៉ះរថយន្តដួលធ្លាក់កូនម្នាក់ចូលក្រោមកង់កិនស្លាប់ម្នាក់និងរងរបួសម្នាក់នៅផ្លូវលេខ៣៧១ក្នុង ខណ្ឌមានជ័យកាលពី យប់ថ្ងៃទី២០ ខែសីហា។

មុនកើតហេតុឪពុកបានជិះម៉ូតូម៉ាកហុងដាស្កុបពីឌុបកូន២នាក់ទៅលេងផ្ទះម្តាយនៅម្តុំបឹងទំពុនពេលភ្លៀងធ្លាក់ខ្លាំង។មកដល់កន្លែងកើតហេតុស្រាប់តែជិះទៅប៉ះជាមួយរថយន្ត បណ្តាលឱ្យដួលម៉ូតូរអិលធ្លាក់កូនស្រីម្នាក់ចូលក្រោមកង់រថយន្ដកិនបែកខួរស្លាប់និងកូនម្នាក់ទៀតរបួស ចំណែករថយន្តបានបើកទៅមុខបាត់។

ក្មេងស្រីដែលស្លាប់ឈ្មោះ សេរី មរកត អាយុ២ឆ្នាំ និងក្មេងប្រុសរបួស ឈ្មោះ សេរី ចេស្ដា អាយុ៥ឆ្នាំនិងឪពុកឈ្មោះ ឆន សុភ័ក្ខ អាយុ២៩ឆ្នាំ ជាជាងភ្លើង រស់នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ ក្រោយកើតហេតុសមត្ថកិច្ច ចរាចរណ៍ចុះមក ធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *