(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផល ១៩.០៨.២០២១..
ដោយបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥១៩
នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៥៥៣នាក់ ផងដែរ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥១៩នាក់ខាងលើ មាន ៣៣៤នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ» និង ១៨៥នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។
សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី២០
.ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៨៨,២៤២នាក់ ក្នុងនោះ ព្យាបាល
ជាសះស្បើយចំនួន ៨៣.៨៥១នាក់.ស្លាប់ឡើងដល់ចំនួន១,៧៦២នាក់ហើយ ៕
សុវណ្ណារាជ រតនា