(ភ្នំពេញ)៖ មនុស្សពីរនាក់បន្ទាប់ពីចែកគ្រឿងញៀនគ្នាមិនស្មើបានឈានទៅដល់កាប់ចាក់របួសទាំងអស់គ្នា ដែលបានកើតឡើងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែសីហា។
សាក្សីបានឱ្យដឹងថា ដំបូងឡើយគេបានឃើញ មនុស្ស២នាក់បាន នាំគ្នាចូលទៅក្នុងសំណង់ចាស់មួយដើម្បីជក់គ្រឿងញៀន។មួយសន្ទុះក្រោយមកឃើញបុរសម្នាក់ រត់ចេញមកក្រៅ និងបាន ដួលសន្លប់ព្រមទាំងមានរបួសឈាម ហូរស្រោច ខ្លួន។ពេលនោះឮសំឡេងក្ដុងក្ដាំងនៅក្នុងសំណង់ចាស់។ ក្រោយមក សមត្ថកិច្ចបានចុះដល់ទីនោះក៏ឃើញ បុរស២នាក់របួសធ្ងន់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជន២នាក់នោះ សង្ស័យមានជម្លោះរឿងចែកគ្រឿងញៀនមិនស្មើ។បន្ទាប់មកបញ្ជូនអ្នកទាំងនោះទៅមន្ទីរពេទ្យ៕