អាជ្ញាធរជូនអំណោយដល់កងទ័ពសម្រាប់ប្រើប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារលោក ប្រាក់ សុវណ្ណនិងមន្ត្រីក្រោមឱវាទ បានប្រគល់គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនដល់អង្គភាពកងទ័ព កងពលតូចអន្តរាគមន៍លេខ៨ ដែលឈរជើងនៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងថា ស្ថានជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាលក្នុងសហគមន៍ ទូទាំងរាជធានីខេត្ត នៅក្នុងប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ខេត្តព្រះវិហារ ក៏មានការឆ្លងរាលដាលដែរ។អំណោយ ដែលប្រគល់ជូនកងទ័ព នាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភ ពីក្រុមហ៊ុន សប្បុរសជននិងមន្ទីរ អង្គភាពជំវិញខេត្ត ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងខេត្ត។

អំណោយ រួមមានមីខ្លាឃ្មុំ ២០កេស មីម៉ាម៉ា២កេសធំ ត្រីខ២កេសធំ ទឹកបរិសុទ្ធ២០កេស និង៤០តួរ ទឹកក្រូចកូកាកូឡា១០កេស ស្ទីង២០កេស ម៉ាស់១០០ប្រអប់ អាកុល៦០លីត្រ និងប៉ៅអីបត់៣០៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *