បង្ក្រាបទីតាំងល្បែងស៊ីសងចាប់មនុស្សជាង៣០នាក់..!

(ភ្នំពេញ)៖ទីតាំងល្បែងស៊ីសងមួយកន្លែងជ្រកក្រោមផ្លាកបាល់ទេះក្នុងបរិវេណក្បែរអគ្គិសនីកម្ពុជាត្រូវអាជ្ញាធរខណ្ឌចុះបង្ក្រាបចាប់មនុស្សជាង៣០នាក់ម៉ូតូនិងរថយន្តជាច្រើនគ្រឿង។

លោកសុខពេញវុធអភិបាលខណ្ឌដូនពេញបានថ្លែងថា បន្ទាប់ពីបានស៊ើបដឹង ទីតាំងនេះបាននិងកំពុងប្រព្រឹត្តបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។ក្នុងនោះមានទាំងបៀរអាប៉ោងនិងចាក់បាល់រួមទាំងភ្នាល់ស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញផងនោះទើប លោក បានដឹកនាំកម្លាំង ឆ្មក់បង្រ្លាបជាក់ស្តែងតែម្តង។

អភិបាលខណ្ឌបានបន្តថា ប្រតិបត្តិការនេះលោកនឹងបន្តធ្វើនៅកន្លែងផ្សេងទៀតបើសិនណា ទទួលបានព័ត៌មានថាមានអ្នកលួចបើកល្បែងស៊ីសងក៏ដូចជាការមិនស្ដាប់ណែនាំតាមអាជ្ញាធរក៏ដូចជាសាលារាជធានីភ្នំពេញនិងក្រសួងសុខាភិបាលនោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *