(ស្ទឹងត្រែង)៖ ទីតាំងសិប្បកម្មកែច្នៃឈើប្រណីតដ៏ធំមួយកន្លងនៅស្រុកសេសានខេត្តស្ទឹងត្រែងត្រូវសមត្ថកិច្ចចុះបង្រ្កាបកាលពីល្ងាចថ្ងៃទី១៣ខែសីហាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា មន្រ្តីចុះបង្រ្កាបគឺជាមន្ត្រីទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចខេត្តបានចុះទៅដល់ទីតាំងសិប្បកម្មឈើមួយកន្លែងដែលគេស្គាល់ម្ចាស់ទីតាំងឈ្មោះសីហា។កម្លាំង បានឃើញឈើជាច្រើនគរទុកក្នុងគម្ពោធព្រៃនិងក្នុងរោងឈើប្រក់ដែកសង្ក័សីកម្មករកំពុងធ្វើសកម្មភាពរួចក៏បានរាយការណ៍ទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដើម្បីបង្ក្រាប។
ដោយសារស្ថានភាពមេឃភ្លៀងខ្លាំងនិងយប់ងងឹតផងនោះបានចាត់មន្ត្រីនគរបាលប៉ុស្តិ៍ការពារហើយមន្ត្រីជំនាញនឹងចុះទៅប្រមូលយកឈើទាំងអស់នៅព្រឹកថ្ងៃទី១៤ខែសីហានេះ៕