ឆ្លងចរន្តឆេះផ្ទះមួយខ្នងគិតជាទឹកប្រាក់ជិត៤ម៉ឺនដុល្លារ..!

(កំពង់ចាម)៖ ឆ្លងចរន្តអគ្គិសនីបង្កឱ្យឆេះផ្ទះតៀមមួយខ្នងនិងសម្ភារគិតជាទឹកប្រាក់ជិត៤ម៉ឺនដុល្លារនៅភូមិគីឡូ១០ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមកាលពីយប់ថ្ងៃទី១១ ខែសីហា ។

មន្ត្រីនគរបាលបានឱ្យដឹងថា អគ្គិភ័យមួយដែលបានឆាបឆេះផ្ទះមួយខ្នងនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ម្ចាស់ផ្ទះឈ្មោះ ផៃ ភឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ទីលំនៅកន្លែងកើតហេតុ ។

ករណីនេះបណ្តាលឱ្យខូចខាតរួមមាន៖ ឆេះផ្ទះតៀមមួយខ្នងទំហំ ១៨ម៉ែត្រ គុណ ៦ម៉ែត្រធ្វើពីឈើរប្រក់ដែក ឆេះខូចខាតទាំងស្រុង ម៉ូតូ២គ្រឿង។ គ្រឿងក្រអូប គិតជាប្រាក់ប្រហែល ២៥.០០០ដុល្លារ,ថ្នាំបាញ់ស្មៅ និងស្វាយចន្ទី គិតជាប្រាក់ប្រហែល ១០.០០០ដុល្លារ,អីវ៉ាន់ចាប់ហួយប្រហែល ១០.០០០ដុល្លារ ។តែមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *