រថយន្តដឹកថ្មបាក់សាក់ស៊ីទៅបុករថយន្ត២គ្រឿងខូចខាតធ្ងន់ធ្ងរ..!

(ក្រចេះ)៖រថយន្ត៣គ្រឿងបានរងការខូចខាតធ្ងន់ធ្ងរពេលរថយន្តដឹកថ្មបានបាក់សាក់ស៊ី(តួររថថយន្ត)ក៏រ៉េចង្កូតទៅបុករថយន្ត២គ្រឿងទៀតដែលដំណើរបញ្រ្ចាសគ្នា។

ករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ស្នួល-ក្រចេះ ក្នុងភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ត ក្រចេះនៅព្រឹកថ្ងៃទី១១ ខែ ។គ្រោះថ្នាក់ចរាចរណ៍នេះមកពីរថយន្តដឹថ្មបាក់តួររថយន្តក៏រ៉េចង្កូតទៅបុករថយន្ត២គ្រឿងទៀត ។រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដោយរត់គេចខ្លួនបាត់។

នគរបាលបញ្ជាក់ថា វត្ថុតាង រួមមាន : រថយន្តខូចខាតធ្ងន់ទាំង៣ គ្រឿង បានយកមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *