(ភ្នំពេញ) (រដ្ឋមន្ត្រីក្រសួងព័ត៌មាន) បានអនុញាតចាត់តាំងក្រុមមេធាវី តាមការស្នើសុំរបស់ឯកឧត្តម ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និង ជាអគ្គនាយកទូរទស្សន៍ MSJ TV និង ជាប្រធានសមាគម AE MSJ ដើម្បីការពារក្តីជូនអ្នកសារព័ត៌មាន ០៨ រូប ដែលត្រូវបានម្ចាស់ដេប៉ូឈើ នៅខេត្តព្រះវិហារប្តឹងពីបទ: “កំហែងយក” កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។
ក្នុងនាមខ្ញុំជាចាងហ្វាង សារព័ត៌មាន “ហ្រ្វាយដេ ដេលីញូស៍” និង ជាសមាជិករបស់សមាគម AE MSJ ពិតជារំភើបចិត្តក្រៃលេង ដែលឯកឧត្តមប្រធានសមាគម៍ និង ឯកឧត្ដមរដ្ឋមន្ត្រីមន្រ្តីក្រសួងព័ត៌មាន ដែលបានយកចិត្តទុកដាក់ និងរកដំណោះស្រាយ ព្រមទាំង ចាត់តាំងក្រុមមេធាវី ការពារក្តីជូនបងប្អូនអ្នកសារព័ត៌មាន ដែលកំពុងជាប់ឃុំឃាំងនៅខេត្តព្រះវិហារ ដែលរងបទចោទ” កំហែងយក” ពីសំណាក់ម្ចាស់ដេប៉ូឈើ ។
ជាចុងក្រោយនេះ ខ្ញុំបាទ រ៉ម សាវី ចាងហ្វាង សារព័ត៌មាន “ហ្រ្វាយដេ ដេលីញូស៍” សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងប្រទេសកម្ពុជា ជួយតាមថែរក្សាដល់ឯកឧត្តមប្រធានសមាគមន៍ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបតែសេចក្តីសុខ ក្នុងក្រុមគ្រួសារ ព្រមទាំង មានសុខភាពល្អ កំលាំងកាយមាំមួន និង ព្រះជន្មាយុយឺនយូរ៕