ប្រើគ្រឿងញៀនវង្វេងស្មារតីចុះក្នុងលូត្រាំទឹកស្អុយ

(ភ្នំពេញ)៖ បុរសម្នាក់ប្រើគ្រឿងញៀនលើសកម្រិតឬបែកថ្នាំវង្វេងស្មារតីលែងដឹងខុសត្រូវ លោតចុះក្នុងលូត្រាំទឹកស្អុយបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងគួរឱ្យភ័យខ្លាច។

សមត្ថកិច្ច ចុះទៅប្រើគ្រប់វិធីសាស្ត្រ រួមនឹងប្រពន្ធបានហៅឱ្យឡើងមកវិញតែបុរសបែកថ្នាំនេះនៅតែមិនស្តាប់។ករណីនេះកើតនៅត្រង់ការដ្ឋានសំណង់ស្ពាន អាកាសចោមចៅ ប៉ែកខាងជើង ភូមិព្រៃជីសាក់ខណ្ឌពោធិសែនជ័យ កាលពី ព្រឹក ថ្ងៃទី១០ ខែសីហា។

ស្ត្រីជាប្រពន្ធ បានឱ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធ៨ឆ្នាំហើយមានកូន២នាក់ ស្រុកកំណើតនៅ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ស្រ្តីនេះបានបន្តថា ប្តីរបស់គាត់អាយុ៣៣ឆ្នាំ ចំណែកគាត់ជាប្រពន្ធ អាយុ៣២ឆ្នាំប្តីគាត់ដើរតែផឹកស៊ី ជក់គ្រឿងញៀន ទីបំផុតធ្លាក់ខ្លួនបែបនេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *