ព្រះវិហារ)៖ មន្ត្រីផ្នែកព្រៃឈើរវៀងចូលរួមពីអាជ្ញាធរមូលដ្ឋានបានចុះរឹបអូសឈើជ្រុងរាប់សិបកំណាត់ និងឧបករណ៍កែច្នៃឈើនៅភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅកាលពីរសៀលថ្ងៃទី៧សីហាឆ្នាំ២០២១។
លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានឱ្យដឹងថា ក្នុងការចុះបង្ក្រាបបទល្មើសព្រៃនេះក្រោយពីដឹងមានឈ្មួញមួយក្រុមបាន ប្រើប្រាស់រថយន្តទំនើបៗ ចូលដឹកជញ្ជូនឈើនៅក្នុងតំបន់ខាងលើយ៉ាងអនាធិបតេយ្យ។កម្លាំងរដ្ឋបាលព្រៃឈើនិងកម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តបានចុះទៅកាន់ទីតាំងស្តុកឈើមានចំនួន៣ទៅ៤កន្លែង។
ជាមួយនោះបានរកឃើញសុទ្ធតែឈើជ្រុង ប្រភេទឈ្លីករាប់សិបកំណាត់ ហើយក៏រឹបអូស និងដឹកជញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមច្បាប់។
នាយខណ្ឌរដ្ឋបាលព្រៃឈើបានបន្តថា ឈ្មួញមួយក្រុមទៀតនៅខេត្តកំពង់ធំ បានប្រើប្រាស់រថយន្តស៊េរីទំនើបៗ ៨គ្រឿង ចូលមកដឹកឈើនៅក្នុងភូមិសុចនិងភូមិតាសែង ស្រុកសង្គមថ្មី រយៈពេលជាយូរមកហើយ។ពេលនេះត្រូវកម្លាំងមន្ទីរបរិស្ថានខេត្តព្រះវិហារ ស្ទាក់ចាប់បាន
ឈើល្មើសច្បាប់ដែលផ្គើននឹងបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល៕