ដុតបំផ្លាញគ្រឿងញៀនជាង៤៦៨គីឡូនៅខេត្តព្រះសីហនុ

ដុតបំផ្លាញគ្រឿងញៀនជាង៤៦៨គីឡូនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖គ្រឿងញៀនជាង៤៦៨គីឡូក្រាមនៃសំណុំរឿងចំនួន២១៥ត្រូវបានដុតបំផ្លាញចោលក្នុងភូមិ១សង្កាត់លេខ១ខេត្តព្រះសីហនុកាលពីនៅថ្ងៃទី៣ ខែសីហា។

ពិធីដុតបំផ្លាញចោលគ្រឿងញៀននេះក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។លោក សៀង សុខ ព្រះរាជអាជ្ញាខេត្តព្រះសីហនុ បានឱ្យដឹងថា គ្រឿងញៀនជាង ៤៦៨គីឡូក្រាម ដែលមន្ត្រីជំនាញបានដុតបំផ្លាញនាពេលនេះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០ នៅក្នុងខេត្ត ចំនួន៣ រួមមានខេត្តព្រះសីហនុ កំពត និងខេត្តកែប។

សូមបញ្ជាក់ថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ច បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ៣ពាន់ករណីចាប់ខ្លួនជនសង្ស័យជាង ៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *