(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផល ០១.០៨.២០២១.ថាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៦០
នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៧៦៣នាក់ ផងដែរ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៦០នាក់ខាងលើ មាន ៣៩១នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ» និង ១៦៩នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។
សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី០២
.ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧៧.៤៧៤នាក់ ក្នុងនោះ ព្យាបាល
ជាសះស្បើយចំនួន ៧១.៥១៧នាក់.ស្លាប់ឡើងដល់ចំនួន១,៤៤២នាក់ហើយ ៕ សុវណ្ណារាជ