ខេត្តសៀមរាប៖លោកភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងភរិយា ព្រមទាំង ក្រុមការងារមនុស្សធម៌ បាននាំយកអំណោយ សម្បុរសជនចំនួន១១ គ្រួសារ ចែកជូនកងកម្លាំង៣គោលដៅ នៅក្នុងក្រុងសៀមរាប។
ការចែកអំណោយនាថ្ងៃទី១៦ ខែកក្កដា ព្រឹកមិញនេះ នៅវិទ្យាលយ័១០មករា១៩៧៩ ស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកភឹង ចិន្តារ៉េត បានឲ្យដឹងថា អំណោយមនុស្សធម៌ ដែលត្រូវបានចែកជូនកងកម្លាំងទាំង៣គោលដៅ ទី១នៅក្នុងបរិវេណវិទ្យាល័យ ១០ មករា ១៩៧៩ ទឹកសុទ្ធ៣៥កេះ អាកុល២កាន ម៉ាស ១កេះធំ . ទី២នៅសាលាអនុវិទ្យាល័យក្របីរៀល ទឹកសុទ្ធ ៣០កេះ អាកុល១កាន ម៉ាស១កេះធំ .ទី៣គោលដៅត្រៀមអត្តរាគមន៍ ទឹកសុទ្ធ៣៥កេះ អកុល២កាន ម៉ាស១កេះធំ។
លោកភឹង ចិន្តារ៉េត បន្តថាការចុះចែកនូវសម្ភារដល់កងកម្លាំងដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការការពារមណ្ឌលព្យាបាលនិងទីកន្លែងចត្តាឡីស័កកំពុងមានការខ្វះខាត។
ក្នុងឱនោះផងដែរ លោកក៏បានមានមតិសំណេះសំណាលផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ អោយយកចិត្តទុកដាក់ ក្នុងការពារ ឈរលើស្មារតីទទួលខុសត្រូវ ចំពោះភារកិច្ចនេះ និង ការពារខ្លួន អោយមានប្រសិទ្ធិភាពខ្ពស់ និងបានជូនពរដល់កងកម្លាំងនិងសប្បុរសជនទាំងអស់ សូមអោយចៀសផុតពីជម្ងឺឆ្លងកូវីតចង្រៃ មានសុខភាពល្អ គ្រប់ក្រុមគ្រួសារ កុំបីខាន់។