(ខេត្តសៀមរាប) ÷ ព័ត៌មានបឋម នៅព្រឹកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរមូលដ្ឋាន ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប និងកំលាំងប្រជាការពារចុះយកមនុស្សចំនួន៧នាក់ នៅក្នុងភូមិទក្សិណខាងត្បូងខាងលើនេះ ដែលជាប់ពាក់ព័ន្ធសង្ស័យឆ្លងកូវិដ១៩ ជាមួយអ្នកជំងឺ ឈ្មោះ គង់ ចាន់ថន ភេទប្រុស ជាបុគ្គលិកធានាគារឯកជន រស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដែលតម្រូវយកទៅធ្វើសំណាក និងធ្វើចតាឡីស័កផងដែរ នៅសាលាវិទ្យាល័យគរុកោសល្យ ។
នេះបើយោងតាមការបញ្ជាក់ដោយផ្ទាល់របស់លោក
ជិន ណាវ័ន្ន ដែលប្រធានភូមិក្នុង មូលដ្ឋានខាងលើ មកកាន់លោក ឆៃ សុខណា និពន្ធនាយកសារព័ត៌ «គេហទំព័រខៀមីដៀ» ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនក្នុងមូលដ្ឋាន
ខាងលើនេះ រឺ អ្នកដែលបានជាប់ពាក់ព័ន្ធនិង អ្នកជំងឺខាងលើ សូមមេត្តាទៅធ្វើសំណាក និង ធ្វើចត្តាឡីស័ក្ករយះ១៤ថ្ងៃជាកំហិត.៕