ចេញផ្សាយ៖ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦
សៀមរាប៖ កម្លាំងផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចូលរួមប្រជុំ ចុះត្រួតពិនិត្យ និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣០ នាទី ព្រឹក នៅក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី ស្រុកវ៉ារិន ក្រោមអធិបតីភាព ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណអភិបាល និង លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងតំណាងអយ្យការ លោក សួង សុភា មេធាវីសាលាខេត្ត មន្ទីរជំនាញដែលពាក់ពន្ធ័ និងកម្លាំងមូលដ្ឋានស្រុក ដែលមានអ្នកចូលរួមសរុបចំនួន ៤៤នាក់ បានចុះត្រួតពិនិត្យ រោងសិប្បកម្ម ផលអនុផលព្រៃឈើ ចំនួន ០៧ទីតាំង និងឡធ្យូង ចំនួន ១ទីតាំង
ក្រោយកិច្ចប្រជុំ និងចុះត្រួតពិនិត្យទីតាំងជាក់ស្តែងរួចកម្លាំងចម្រុះដឹកនាំដោយឯឧត្តមភិបាលរងខេត្តចំណាត់ការដូចខាងក្រោម៖
១.ដកហូត ម៉ាសុីនតាបចំនួន ០៤គ្រឿង ម៉ាសុីន វាលចំនួន០៣គ្រឿង ម៉ាសុីនភ្លើង ចំនួន០៤គ្រឿង ម៉ាសុីនច្រៀក០៤ គ្រឿង ម៉ាសុីនខ្យល់ ១ ម៉ាសុីនកាត់ឈើតូច ១ អាណាងោង ១ បង្គុំក្រឡឹង ១ និងធ្វើកិច្ចសន្យាជាមួុយម្ចាស់ទីតាំងបញ្ឈប់អាជីវកម្មសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ។
២.ដកហូតឈើប្រណិត និងលេខ១ ចំនួន ០២ទីតាំង (ឈើកំណាត់ដុតធ្វើធ្យូង) និងដកហូតសរសរឈើ ម្ចាស់រត់គេចខ្លួន (អញ្ញាតជន)។
៣.ជំនាញធ្វើការប្រជុំការផ្សព្វផ្សាយ ធ្វើកិច្ចសន្យាឱ្យម្ចាស់អាជីវកម្មឡធ្យូង ក្នុងដែនអភិរក្ស ស្ថិតនៅភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី
៤. ស្នើអោយបង្កើតសហគមន៍ ឡធ្យូង ដោយប្រើប្រាស់ ប្រភេទដើមឈើក្នុងស្រុក មានដូចជា ដើមស្វាយចន្ទី ឬស្សី ត្រឡោកដូង..ល ស្ថិតនៅភូមិកំព្រហ្ម ឃុំ ឃុនរាម ស្រុកបន្ទាយស្រីទុកជាភូមិគំរូ។
៤.ក្រោយចុះអនុវត្តនាថ្ងៃនេះគ្រប់ អាជីវកម្មផលអនុផលព្រៃឈើ និងឡធ្យូងទាំងអស់ នៅតែបន្តសកម្មភាពទៀតនិងប្រឈមមុខ ចាត់វិធានការទៅតាមនីតិវិធីច្បាប់ ៕ដោយ៖លុចណាម

