ខេត្តសៀមរាប៖ គួរអោយសោកស្តាយបំផុតខេត្តទេសចរណ៍ មាន ល្បែងភ្នាល់ស៊ីសងជលមាន់ តាមប្រពន្ធ័ អនឡាញ និងល្បែងកត់កន្ទុយលេខ ឆ្នោតសៀម ឆ្នោតយួន បានកើតឡើងជាច្រើនកន្លែង តាមសង្កាត់ នានា ក្នុងក្រុងសៀមរាប ដោយមិនមានការទប់ស្កាត់ទល់តែសោះ ។
ការបណ្តែតបណ្តោយឲ្យមានការបើក លេងល្បែងភ្នាល់សុីសង តាមតែអំពើចិត្តបែបនេះ គេសង្កេតឃើញមាននៅតាម ហាង កាហ្វេហាង គុយទាវ ផ្ទះលក់ចាប់ហួយ ផ្ទះដាក់វីង បង្កប់ កត់កន្ទុយលេខ និងនៅតាមសំយ៉ាបផ្ទះ មួយចំនួនក្រុមអ្នកញៀនល្បែងទាំងនោះបានសំងំ ចាក់ភ្នាល់សុីសង បែប អណាធិបតេយ្យ ដោយសេរី មិនខ្លាច ប៉ូលិសចាប់នោះឡើយនិងបានរក្សាភាពស្ងៀមស្ងាត់មិនមានការទប់ស្កាត់ទល់តែសោះ ចំពោះអាជ្ញាធរចាប់ពីមូលរដ្ឋានរហូតដល់ថ្នាក់ខេត្តតែម្តង ។
ករណីដែលមានល្បែងសុីសងនេះមហាជនលើកឡើងថា ប្រហែលអាចមេបង្ករបង្កើតអោយមានល្បែងសុីសងនេះដែលកូនចៅរបស់គេហៅ ហ៊ា (ខ្លា) ៗ ឈ្មោះ ខ្មោចនេះ មានខ្នងធំជាងអាជ្ញាធរខេត្តសៀមរាប ហើយមើលទៅ បានជាល្បែងទាំងនេះ កើតមានរីករាលដាល គ្រប់សង្កាត់ទាំងអស់ ហើយគេតែងយករហស័នាមឈ្មោះ ខ្លា ជាអ្នកគ្រប់គ្រងម្ចាស់ល្បែង ឆ្នោតសៀម ឆ្នោតយួនពិសេស ល្បែងជលមាន់អនឡាញ បោកប្រជាពលរដ្ឋអោយនាំគ្នាញៀននិងល្បែង ទាំងអស់នេះ គឺ(ខ្លា)ជាអ្នកគ្រប់គ្រងមិនដឹងថា ខ្លាក្រដាស់ ឬ ខ្លា លាក់ក្រចក ខ្លាភ្នំតាម៉ៅ នោះទេ ហើយមិនត្រឹមតែក្រុងសៀមរាបនោះទេ តាមបណ្តារស្រុកមួយចំនួនក្នុងខេត្តសៀមរាប ក៍កើតមានឡើងល្បែងឆ្នោតជលមាន់តាមប្រពន្ធ័អនឡាញ ទាំងនេះផងដែរ គឺរបស់(ខ្លា)ទាំងអស់ ។ ពលរដ្ឋថាលោក ប្រាក់ សោភណ័ ដែលកំពុងដឹកនាំខេត្ត សពថ្ងៃលោកតែងតែអំពាវនាវហើយអំពាវនាវទៀត អោយមន្ត្រី អាជ្ញាធរមូលរដ្ឋានត្រូវមានការទប់ស្កាត់ បង្ក្រាប ប្រសិនបើមានល្បែងសុីសងកើតមានឡើង តែអាជ្ញាធរពាក់ពន្ធ័មិនធ្វើតាម នោះទេ ទើប បច្ចុប្បន្ននេះ ល្បែងខាងលើបានកើតឡើង ពេញខេត្តទៅហើយ ប្រហែលលោក ប្រាក់ សោភណ័ មិនបានដឹងនោះទេ ។
មហាជនបានរិះគន់ចំៗថា៖ បើមិនមានការឃុបឃិតគ្នា ជាប្រពន្ធ័ ទេនោះ ប្រហែល ម្ចាស់បនល្បែងសុីសង មិនអាចបើក លេងល្បែងសុីសង នេះបានឡើយ ព្រោះទីតាំងល្បែងទាំងនោះមិនអាចលាក់បាំងនិងភ្នែកអាជ្ញាធរមន្ត្រីសមត្ថកិច្ចបាននោះទេ បើមិនមានការត្រូវរ៉ូវគ្នា ល្បែងទាំងនោះក៍មិនអាចបើកបានផងដែរ ។ ដូច្នេះ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានចាប់ពីថ្នាក់សង្កាត់រហូត ដល់ថ្នាក់ខេត្ត រក្សាភាពស្ងៀមស្ងាត់ មិនទប់ស្កាត់និងបង្រ្កាបល្បែងទាំងនេះបានទេ។
សូមបញ្ជាក់ថា ចំពោះ ករណីមានល្បែងសុីសងនេះ រីករាលដាល កើតឡើងក្នុងខេត្តសៀមរាប មកដល់សពថ្ងៃនេះ ចាប់តាំងពីមុនអាណត្តិ លោក ហួត សុធី ជាស្នងការខេត្តសៀមរាប យូរមកហើយគឺល្បែងសុីសងទាំងនេះ បើកលេងបង្វិលគ្រប់ទីកន្លែងក្នុងភូមិសាស្រ្តក្រុងសៀមរាប មិនមានការបង្រ្កាបនោះឡើយ ។
ពលរដ្ឋរស់នៅតាមបណ្តាសង្កាត់ក្បែរ បនល្បែង មានការព្រួយបារម្ភចំពោះ សន្តិសុខសង្គម ជាខ្លាំងដែលអាចមាន អំពើ លួច ឆក់ប្លន់ និងហឹង្សាក្នុងគ្រួសារ ដែលបង្ករឡើងពីការចាញ់ល្បែងភ្នាល់សុីសងនេះតែម្តង ដូច្នេះសូមលោក ប្រាក់ សោភណ័អភិបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប មិនគួរមើលរំលងចំពោះល្បែងទាំងនេះនោះទេ គួរតែចាត់វិធានការបង្រ្កាបទប់ស្កាត់ កុំអោយកើតមានល្បែងភ្នាល់សុីសងនេះអោយសោះ ព្រោះខេត្តសៀមរាប យើងជាតំបន់ទេសចរណ៍នាំសេដ្ឋកិច្ច និង បង្ក្រាប អោយអស់ដើម្បីស្របតាមគោលនយោបាយ–ភូមិ–ឃុំ–សង្កាត់–មានសុវត្ថិភាព (មានលក្ខណៈសម្បត្តិ ៧យ៉ាង) របស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញដើម្បីអនុវត្ត អោយខានតែបាន ៕

