ខេត្តកំពង់ស្ពឺ៖ ករណីបុរសម្នាក់ជាបងថ្លៃត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួន ខណៈដែលប្រពន្ធនិងម្តាយក្មេកមិននៅផ្ទះ ក៍បានធ្វើសកម្មភាពប៉ុនប៉ងចាប់ប្អូនថ្លៃស្រីអាយុ១៤ឆ្នាំរំលោភទាំងកំរោលប៉ុន្តែមិនបានសម្រេច ដោយនាងបានរើបំរាស់រត់គេចខ្លួនបានទៅផ្ទះជីដូនទាន់ពេលវេលា។ សមត្ថកិច្ចបានឱ្យដឹងថា៖ បុរសជាបងថ្លៃល្មោភកាមដែលនគរបាលបានឃាត់ខ្លួនមាន ឈ្មោះ ថា ថាចហៅប៊ី អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ករណីនេះកើតឡើងកាលពីព្រឹកថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង០៧និង០០នាទី នៅចំណុចក្នុងផ្ទះភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺចំណែកជនរងគ្រោះត្រូវជាប្អូនថ្លៃ អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិ~ឃុំជាមួយគ្នា ។
មុនពេលកើតហេតុជនសង្ស័យ៖ បានធ្វើសកម្មភាពស្រាតខោឡើងដេកឱបបំណងចាប់រំលោភជនរងគ្រោះ ប៉ុន្តែរំលោភមិនបានសម្រេចដោយសារក្មេងស្រីរងគ្រោះរើបំរាស់រួច រត់ចេញទៅផ្ទះរបស់បងជីដូនមួយ និងជីដូននៅក្បែរនោះ។ ក្រោយកើតហេតុក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ម្តាយពីដំណើររឿងទាំងអស់ ទើបម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដើម្បីឱ្យនគរបាលស្រុកឱរ៉ាល់ធ្វើការអន្តរាគមន៍។
ក្រោយពីទទួលបានបណ្ដឹងពីឈ្មោះ ម៉ឺន ផល ភេទស្រី អាយុ៤៥ឆ្នាំ ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ(និងជាម្តាយក្មេកបុរសល្មោភកាមខាងលើ) កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលតាសាល ក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង០៧ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យ៖ ជាបងថ្លៃខាងលើយកទៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីសាក់សួរជនសង្ស័យ៖ បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានប៉ុនប៉ងចាប់រំលោភប្អូនថ្លៃពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ៖ ត្រូវបានកម្លាំងជំនាញនគរបាលកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

