ល្បែងស៊ីសងមាន់ជល់តាម អនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប បើកលេងរាលដាលគ្រប់ទីកន្លែង

ខេត្តសៀមរាប៖ ហេតុអ្វីបានជាមានល្បែងភ្នាល់ស៊ីសងមាន់ជល់តាមប្រពន្ធ័ អនឡាញ និងល្បែងកត់កន្ទុយលេខ បានកើតឡើងជាច្រើនកន្លែងក្នុង ទីក្រុងទេសចណ៍ ខេត្តសៀមរាប យើង បណ្តាលឲ្យមានបើកលេង ភ្នាល់សុីសង តាមតែអំពើចិត្ត នៅតាម ហាង កាហ្វេ ហាង គុយទាវ ផ្ទះលក់ចាប់ហួយ សំងំ បើកលេងបែប អនាធិបតេយ្យ នៅតាមសង្កាត់ ក្នុងក្រុងសៀមរាប ដោយមិនមានការទប់ស្កាត់ទល់តែសោះ

យោងតាមសេចក្តីរាយការណ៍ របស់ពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ដែលមានល្បែងសុីសងកើតមាន នោះបានឲ្យដឹងថា៖ មេបនល្បែងដែលបានដើរ ដាក់ពន្លរាយតាមទីតាំងបនល្បែងអោយកើតមាននៅក្នុងក្រុងសៀមរាប ដូចជា ល្បែងឆ្នោតសៀម ឆ្នោត យួន និងល្បែងមាន់ជល់ តាមអនឡាញ នោះមានរហស័នាមឈ្មោះ លោក( ខ្លា) តែនេះគ្រាន់តែរហស័នាមដើម្បីបង្កើតការបើកអោយកើតមានល្បែងសុីសង ដើម្បីប្រយោជន៍គេតែប៉ុណ្ណោះ

មហាជនបានរិះគន់ចំៗថា៖ បើមិនមានការឃុបឃិតគ្នា ជាប្រពន្ធ័ ទេនោះ ម្ចាស់បនល្បែងសុីសង មិនអាចបើក ល្បែងសុីសង ខាងលើនេះបានឡើយ ព្រោះទីតាំងបនល្បែងឆ្នោតសៀម ឆ្នោតយួន និងល្បែងមាន់ជល់តាមប្រពន្ធ័អនឡាញ ទាំងនោះ មិនអាចបើកលេងបាននោះទេ ព្រោះនៅក្នុងភូមិសាស្រ្តដែលមានបនល្បែងភ្នាល់សុីសងខាងលើនេះមិនអាចលាក់បាំងនិងភ្នែកអាជ្ញាធរសមត្ថកិច្ចបាននោះទេហើយបើមិនមានការត្រូវរ៉ូវគ្នា ល្បែងទាំងនោះក៍មិនអាចបើកបានផងដែរ ដូច្នេះ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានចាប់ពីថ្នាក់សង្កាត់រហូត ដល់ថ្នាក់ខេត្ត រក្សាភាពស្ងៀមស្ងាត់ មិនទប់ស្កាត់និងបង្រ្កាបល្បែងទាំងនេះបាននោះទេ។

ករណីមានល្បែងសុីសងនេះពលរដ្ឋរស់នៅតាមបណ្តាសង្កាត់ក្បែរ បនល្បែង មានការព្រួយបារម្ភចំពោះ សន្តិសុខសង្គម ជាខ្លាំងដែលអាចមាន អំពើ លួច ឆក់ ប្លន់ និងហឹង្សាក្នុងគ្រួសារ ដែលបង្ករឡើងពីការចាញ់ល្បែងភ្នាល់សុីសងនេះតែម្តងហើយសំណូមពរទៅដល់ លោក ប្រាក់ សោភ័ អភិបាលខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប  លោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប មិនគួរមើលរំលងចំពោះល្បែងទាំងនេះនោះទេ គួរតែចាត់វិធានការទប់ស្កាត់ ព្រោះខេត្តសៀមរាបយើងជាតំបន់ទេសចរណ៍នាំសេដ្ឋកិច្ច និង បង្ក្រាប អោយអស់ដើម្បីស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព (មានលក្ខណៈសម្បត្តិ ៧យ៉ាង) របស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញដើម្បីអនុវត្ត អោយខានតែបាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *