ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ីបន្តបំពេញបេសកកម្មចុះយកព័ត៌មានទីតាំងទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំងរបស់កងទ័ពថៃ លើវត្តអារាម, មណ្ឌលសុខភាព, សាលារៀន និងផ្ទះសម្បែងពលរដ្ឋ នៅខេត្តឧត្តរមានជ័យ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ីវៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានបានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចេញពីខេត្តសៀមរាប ទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិលពិនិត្យលើមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តប្រសាទតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ ដែលរងគ្រោះក្នុងជម្លោះព្រំដែនជាមួយថៃ។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មាននឹងបន្តទៅពិនិត្យនៅជំរុំសុវត្ថិភាព វត្តថ្មកំបោរ។ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី លើទឹកដីខេត្តឧត្តរមានជ័យ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៉ីម៉ាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ជាកន្លែងគ្រាប់កាំភ្លើងធំប្រភេទ ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ បានផ្លោងដាក់ភូមិឋានប្រជាពលរដ្ឋស៉ីវិល។និងបន្តចុះពិនិត្យជាក់ស្តែងទីតាំងគ្រាប់បែក MK-84 ទម្ងន់ជាង១តោន ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះចម្បាំង F-16 លើផ្ទះប្រជាពលរដ្ឋក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។នាឱកាសនោះដែរ ឯកឧត្តម ហេង រតនា បានធ្វើបទបង្ហាញពីគ្រោះថ្នាក់ និងផលប៉ះពាល់បណ្តាលមកពីគ្រាប់បែកធុនធំកងទ័ពថៃ ដែលបានផ្លោងដាក់លំនៅឋានរបស់ប្រជាជនជូនដល់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី និងផែនការសកម្មភាពបោសសម្អាត និងបន្សាបគ្រាប់បែកធុនធំដែលមានបង្កប់ដោយផ្សែងពុលធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋផងដែរ។ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» “Safety and Risk Management Conflict Reporting” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។សិក្ខាសាលាអមដោយការចុះសិក្សានៅទីវាលផ្ទាល់របស់អ្នកសារព័ត៌មាន បានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មាន បានធ្វើដំណើរទស្សនកិច្ចទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅចំណុចអូរដូនស្ងួន ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយបានសម្ភាសជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋភៀសសឹក ផងដែរ។

នៅខេត្តបន្ទាយមានជ័យ អ្នកសារព័ត៌មាននឹងធ្វើដំណើរទៅកាន់ឃុំអូរបីជាន់ រួមទាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ជាកន្លែងដែលកងកម្លាំងថៃ បានរាយលួសបន្លាសព័ទ្ធយកផ្ទះប្រជាពលរដ្ឋកម្ពុជា៕

ed2c527ef4b725ed3131db32eafcace5.jpg

d496ac92bb88535724776eacfc7d3963.jpg

62927b3b37b14ac4bd50fe921ec4c97d.jpg

c0305691a3dfbb33821cffd50c2b569f.jpg

3fab70cc07bee199dea38abdbc730a2c.jpg

93b012a25f656b83e38adf5e585ce770.jpg

2de3997b1e2ef21eb96db3de2eba2289.jpg

7efc941dbb7e6ceb2f3647ad0142bcc3.jpg

655bedb9a42c36d82a746bdecb6de581.jpg

487a42097aa43680c9025ceb6a3ccfc3.jpg

561062dac0f9f8d0d15de5eb13b47ed9.jpg

056c110edd93d6df50f295de17816355.jpg

5e6bcade6e8d2272eae601a4f99e487a.jpg

a14e6870cbde71f4397491b751438068.jpg

1fe82c99386b9f6be593e11ef466ce4e.jpg

37811c2bec13d97558ee36042d7bbf2d.jpg

81dcb5af47c749425fe27fdd3d3e283d.jpg

5bf1bc8088389b550f34f0dbf5c1040b.jpg

2d36ac16a5359ceaa1d66762a777d2df.jpg

You might like

Leave a Reply

Your email address will not be published. Required fields are marked *