ខេត្តកំពង់ចាម៖ ពលរដ្ឋក្នុងភូមិបឹងកុក២ សង្កាត់ បឹងកុក មិនថា ក្មេង ចាស់ ប្រុស ស្រី និងមន្រ្តីរាជការ កំពុងតែវក់វីក្នុងការផ្សងសំណាងល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមដោយចាក់២លេខសង៩៧និងចាក់៣លេខសង៨០០ដោយគ្រាន់តែកាត់សុបិន្តពេលយប់ ឫអ្នកតាឱ្យយល់សពចាក់កន្ទុយលេខជាដើម។ សេចក្តីរាយការណ៍បានឱ្យបណ្តាញព័ត៍មានដឹងថា៖ កូនកញ្ច្រែង ល្អី កត់ឆ្នោតកត់កន្ទុយលេខឆ្នោតវៀតណាមដុះស្លែរនៅក្នុងភូមិបឹងកុក២ សង្កាត់ បឹងកុក ក្រុងកំពង់ចាម ខេត្ត កំពង់ចាម ។ បានដាក់ពង្រាយកូនកញ្ច្រែង ល្អីនៅតាមបណ្តាលភូមិ.ឃុំដើម្បី ចុះកត់ និងប្រមូលកន្ទុយលេខឆ្នោតវៀតណាមជាច្រើន មកឲ្យពួកខ្លួន ហើយបានបញ្ជូនលេខឆ្នោតទាំងនោះអោយទៅ មេឆ្នោតឈ្មោះ សុភ័ក្រ
នៅភូមិបាជ័យ ឃុំអង្ករបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយហ៊ានឲ្យកូនកញ្ជែញ ល្អី លើកស្លាកល្បែងសុីសងថែមទៀតផង។ បើកជារៀងរាលថ្ងៃ បានដោយរលូន គ្មានអាជ្ញាធរមានសមត្ថកិច្ចណាចុះហាមឃាត់និងបង្រាបឡើយ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៥នេះ កូនកញ្ជែញ ល្អី នៅកត់តាមផ្ទះបានបង្ហើបថា៖ ការកត់កន្ទុយលេខឆ្នោតវៀតណាមនេះយកទៅអោយមេឈ្មោះ សុភ័ក្រនៅភូមិបាជ័យ ឃុំអង្ករបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ្វីដែលកត់សំគាល់គឺពលរដ្ឋ ទាំងនោះគ្រាន់តែដេកពីយប់ហើយសុបិនឃើញរឿងអ្វីមួយឬហេតុការណ៍ប្លែកៗអ្វីមួយ ហើយពេលព្រឹកប្រលឹមឡើងគៀងគរគ្នាកាត់ចេញជាលេខ ខ្លះទៀតឱ្យតែមានមនុស្សស្លាប់ យកអាយុមកកាត់ជាលេខរួចចាក់តែម្តង។ រួចនាំគ្នាចាំផ្ទៀង រាល់ម៉ោង៤ល្ងាច ដូចគេថា៖(ថ្ងៃស្ដាយលេខល្ងាចលុយ?)។
រាល់សកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ច ឃុំបឹងកុក២ ចុះចាប់បង្ក្រាបទេ!(ទំនងជាប់ពាក់ព័ន្ធ?)សង្យ័យមានភាគហ៊ុនហើយមើលទៅ,,,?។ គួររម្លឹកថា៖ អ្វីដែលចាប់អារម្មណ៍ និងពង្វក់ស្មារតីឱ្យពលរដ្ឋខ្មែរញៀននិងល្បែងកត់កន្ទុយលេខវៀតណាមទាំងនេះផ្សងសំណាងជាមួយឆ្នោតវៀតណាមឡើងភ្លុកទឹកភ្លុកដីតែម្តង។ មានអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះ ក្នុងគ្រួសារ និងអំពើឆក់ប្លន់ផងដែរ។ តើលក្ខណៈភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច នៅឯណា???។
ពាក់ព័ន្ធករណីល្បែងសុីសងខាងលើនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បណ្តាញព័ត៍មានបានសុំការបំភ្លឺពីលោកអុឹង ប៊ុនអធិការ ក្រុងកំពង់ចាម លោកថា៖ចាំចុះស្រាវជ្រាវមើលហើយសុំរូបភាពតាមផ្លូវមុខផ្ទះផងស្រួលរក។ រឺឯលោក មេប៉ុស្តិ៍រដ្ឋបាលឃុំបឹងកុកបណ្តាញព័ត៍មាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះមិនអាចសុំការបំភ្លឺបានទេ ព្រោះមិនមានលេខទូរស័ព្ទ។ ទោះបីជាយ៉ាងណាក្ដី!មជ្ឈដ្ឋាននានា សូមសមត្ថកិច្ចក្រុងកំពង់ចាម ជាពិសេសគឺលោកហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមនិងឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម។
សូមមានវិធានការបង្ក្រាប មេល្បែងស៊ីសង និងកូនកញ្ជែញ ល្អី ដែលកត់ក្នុងទឹកដីក្រុងកំពង់ចាមនិងស្រុកកំពង់សៀមនេះ ឱ្យមានប្រសិទ្ធភាពផងចុះ ព្រោះថា៖ (អ្នកលេងល្បែងឈ្នះមុខខ្លាញ់ អ្នកចាញ់មុខខ្លា បើចាញ់ច្រើនការណាអ្វីៗ ក៍ហ៊ានធ្វើ អាចកើតជាអំពើលួចប្លន់អសន្និសុខក្នុងមូលដ្ឋានទៀតផង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ហើយអង្គភាពយើងខ្ញុំ រងចាំបកស្រាយ បំភ្លឺ ជូនវិញ ពីភាគីស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕