សមត្ថកិច្ចឃាត់ខ្លួនឦនុស្សប្រុសស្រី ជនជាតិចិន និងវៀតណាមជាង៣០០នាក់ ពាក់ព័ន្ធលួចលាក់បង្កប់ បើកនឹងលេងល្បែងស៊ីសងអនឡាញខុសច្បាប់ ស្ថិតក្នុងខណ្ឌមានជ័យ

រាជធានីភ្នំពេញ៖ សមត្ថកិច្ចប្រតិបត្តិការឡោមព័ទ្ធទីតាំងអាផាតចិនមួយកន្លែងនេះ ដែលបានបង្កអោយមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១៩ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

កម្លាំងអគ្គស្នងការនគរបាលជាតិបានឃាត់ខ្លួនមនុស្សប្រុសស្រី ជនជាតិចិន និងវៀតណាមជាង៣០០ នាក់ ពាក់ព័ន្ធលួច

លាក់បង្កប់ បើកនឹងលេងល្បែងស៊ីសងអនឡាញខុសច្បាប់នៅចំណុចអគារ « មានជ័យ អាផាតមិន»

ការឃាត់ខ្លួននេះ សមត្ថកិច្ចបានឃាត់ជនជាតិចិន និងជនជាតិវៀតណាម មានប្រុសស្រីជាង៣០០នាក់ ដែលលួចលាក់

បង្កប់បើក និងលេងល្បែងស៊ីសង អនឡាញខុសច្បាប់រួមនឹងដកហូតបានវត្ថុតាងសម្រាប់ដំណើរការល្បែងស៊ីសងផងដែរ។

ប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា៖ដោយយោងទៅតាមបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ឯក ថេត អគ្គស្នងការនគរបាលជាតិបានបញ្ជាអោយកម្លាំងជំនាញពាក់ព័ន្ធចុះទៅធ្វើការឡោមព័ទ្ធទីតាំងអាគារអាផាតមិនមួយកន្លែងនេះ ដែលបានលួចលាក់បង្កប់ល្បែងស៊ីសងអនឡាញខុសច្បាប់

បន្ទាប់ពីមានការរាយកាណ៍ពីពលរដ្ឋថា៖ ទីតាំងអាផាតមិនខាងលើនេះ សម្បូរទៅដោយជនជាតិចិន និងជនជាតិវៀតណាមចេញចូលនៅចំណុចអគារនេះ

បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនបរទេសប្រុសស្រីជាង៣០០នាក់ ខាងលើរួមនឹងវត្ថុតាងយកទៅកាន់អគ្គស្នងការនគរបាលជាតិដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕លុចណាម

You might like

Leave a Reply

Your email address will not be published. Required fields are marked *