អាវុធហត្ថចាប់ខ្លួនពិរុទ្ធជនម្នាក់តាមដីកាបង្គាប់របស់លោក គឺ ទីម៉េង ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ នៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានចុះអនុវត្តចាប់ខ្លួនពិរុទ្ធជនម្នាក់តាមដីកាបង្គាប់របស់លោក គី ទីម៉េង ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង នៅចំណុចរាំងត្បាល់ ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ពិរុទ្ធជន ឈ្មោះ ឃឿន ឃីម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនេសាទ ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១០៤៤ ត ព្រ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ របស់លោក គី ទីម៉េង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង
ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

បន្ទាប់ពីចាប់ខ្លួន ពិរុទ្ធជនខាងលើត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបព្ជូានទៅការិយាល័យគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី៕លុចណាម

You might like

Leave a Reply

Your email address will not be published. Required fields are marked *