ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ក្រោមដី មួយកន្លែង នៅផ្សារទំនើបស្ទឹងមានជ័យថ្មី ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់….!

ភ្នំពេញ បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង ជាន់ក្រោមដី ក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កៀងគរក្រុមញៀនល្បែងប្រុស ស្រី ក្មេង ចាស់ ចូលមកលេងអនាធិបតេយ្យ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋមកថា៖ ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង នៅជាន់ក្រោមដី ក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី នៅខែសីហា ឆ្នាំ២០២៤.នេះ ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្ក្រាប! ម្តងហើយដែរ ប៉ុន្តែឥឡូវ មិនដឹងយ៉ាងម៉េចទេ ទីតាំងល្បែង មួយនេះ ឃើញបើកដំណើរការលេងជាធម្មតា ធ្វើឲ្យបងប្អូនអាជីវករ លក់ដូរ នៅផ្សារទំនើបស្ទឹងមានជ័យថ្មី រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងបងប្អូនអាជីវករលក់ដូរ នៅផ្សារទំនើបស្ទឹងមានជ័យថ្មី នាំគ្នាដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនេះ បើកដំណើរការលេងហើយមើលទៅ។

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូន អាជីវករលក់ដូរ នៅផ្សារទំនើបស្ទឹងមានជ័យថ្មី និងប្រជាពលរដ្ឋ រស់នៅក្បែរនោះមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ! ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់ មន្ត្រី ក្រោមឱវាទចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង នៅជាន់ក្រោមដី ក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម។

សូមរំលឹកថា! កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យអស់ និងរាយការណ៍ផ្ទាល់ជូនសម្តេច”.!

You might like

Leave a Reply

Your email address will not be published. Required fields are marked *