បែងសុីសងក្នុងផ្សារទំនើបសុីធីម៉លកំពុងបើកលេងយ៉ាងរលូនមន្ត្រីអាជ្ញាធរបែរជាមិនបង្រ្កាបទៅវិញ…!

រាជធានីភ្នំពេញ មហាជនសម្តែងការរិះគន់យ៉ាងខ្លាំង ទៅលើទីតាំងល្បែងសុីសងហ្គេមខុសច្បាប់ មួយកន្លែងស្ថិតនៅក្នុងផ្សារទំនើបសុីធីម៉ល មិនញញើតនិងច្បាប់ប្រហែលជាមានខ្នងបង្អែកធំហើយមើលទៅទើបអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប

ប្រជាពលរដ្ឋនិងមហាជនដែលរស់នៅក្នុងខណ្ឌ៧មករាកំពុងរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាពិសេសលោកថេងសុថុលអភិបាលខណ្ឌ៧មករានិងលោកវរសេនីទោ ជុនប៊ុនណាន អធិការនគរបាលខណ្ឌ៧មករាបែរជាមិនបង្ក្រាបល្បែងសុីសងហ្គេមមួយកន្លែង

នេះឬមួយលោកថេងសុថុលអភិបាលខណ្ឌ៧មករានិងលោក វរសេនីទោជុនប៊ុនណាន អធិការនគរបាលខណ្ឌ៧កមរាចាត់ទុក្ខអនុសាសន៍របស់សម្តេចបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជាសាបដួចទឹកទន្លេទៅហើយទើបមិនបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។ សូមជម្រាបថា កន្លងមកមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន ម៉ាណែត បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខាងតែបាន។

ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសងហ្គេមបាញត្រីខុសច្បាប់ ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា៖ ល្បែងខុសច្បាប់ទាំងនេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តីនិងកូន ពួកគាត់មានការផុងខ្លួននិងការលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាហេតុ ធ្វើឲ្យកើតមាន អសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួចឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងនេះ

ទោះបីជាយ៉ាងណាក្តី ពលរដ្ឋក៏ដូចមហាជនទូទៅ ស្នើសូមដល់ ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជូនណារិន អគ្គស្នងការរងនគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕ 

You might like

Leave a Reply

Your email address will not be published. Required fields are marked *