រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនរ៉េចង្កូតក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឱ្យមនុស្ស-ស្លា-ប់-ម្នាក់និងពីរនាក់ផ្សេងទៀតរបួសធ្ងន់នៅក្នុងស្រុកចុងកាល់…!


ខេត្តឧត្តរមានជ័យ
រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនរ៉េចង្កូតក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់និងពីរនាក់ផ្សេងទៀតរបួសធ្ងន់ក្នុងករណីរថយន្តរេចង្កូតក្រឡាប់ផ្ងារជើងកាលពីថ្ងៃទី៩ខែតុលាឆ្នាំ ២០២៤ បានកើតឡើងដែលស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

តាមសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកមីហ្សុីមីហ្សុយពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AM.-3148 ធ្វើដំណើរពីទិសខាងជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចកើតហេតុបណ្ដាលឱ្យរេចង្កូតក្រឡាប់ជាច្រើនត្រឡប់បណ្ដាលអោយមានមនុស្សស្លាប់នឹងរករបួសយ៉ាងរន្ធត់។

ក្នុងហេតុការណ៍នេះតៃកុងអ្នកបើកបរបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុនិងអ្នករួមដំណើរពីរនាក់ផ្សេងទៀតរងរបួសធ្ងន់។

ក្រោយការចុះត្រួតពិនិត្យនៅនឹងកន្លែងសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថារថយន្តខាងលើបង្កគ្រោះថ្នាក់ដោយខ្លួនឯងដោយបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននិងមិនមានផលប៉ះពាល់ដល់អ្នកធ្វើដំណើរផ្សេងទៀតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *