មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសហការជាមួយ នឹងមន្ត្រីបរិស្ថាន បង្ក្រាបរថយន្តដឹកឈើផ្ទះចាស់បន្លំឈើថ្មីរាប់ម៉ែត្រគូប! 

ខេត្តក្រចេះ ៖សេក្តីរាយការណ៍ បានអោយដឹងថារថយន្តធុងធំប្រភេទវ៉េអងបានដឹកឈើគ្រឿងផ្ទះចាស់ៗ ហើយបានបង្កប់ឈើអារថ្មីរាប់ម៉ែត្រគូប ត្រូវបានអស់ល័ក្ខជាប់អន្ទាក់កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង-មន្រ្តីបរិស្ថានដែនជម្រកសត្វព្រៃសំបូរសហការបង្ក្រាបបានកំពុងបន្តនីតិវិធី។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនានេះថា រថយន្ដលួចបន្លំដឹកឈើថ្មីខុសច្បាប់ម៉ាកDEAWOO ប្រភេទវ៉េអងផ្លាកលេខត្បូងឃ្មុំ 3A-0936។ត្រូវកម្លាំងសហការបង្រ្គាបបានកាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងរថយន្ដខាងលើសមត្ថកិច្ចរកឃើញឈើអារថ្មីប្រភេទលេខ១ និងលេខ២ចំនួន១៥០សន្លឹកប្រមាណ៥ម៉ែត្រគូបបង្កប់ក្រោមឈើគ្រឿងផ្ទះចាស់ៗ។បច្ចុប្បន្នរថយន្ដនិងឈើកំពុងរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងដើម្បីអនុវត្តតាមច្បាប់ស្ដីពីព្រៃឈើ៕សុខណា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *